1. ការទិញស្បែកជើងគឺមានន័យថាសំណាងអាក្រក់។
2. ការទិញខោគឺមានន័យថាសំណាងអាក្រក់ ព្រោះពាក្យថា "ខោ" គឺស្រដៀងទៅនឹងពាក្យថា "ជូរចត់" ក្នុងភាសាចិន។
3. ការកាត់សក់ ឬ កត់សក់មានន័យថាសំណាងអាក្រក់។ ពាក្យ "សក់" គឺស្រដៀងទៅនឹងពាក្យ "ភាពរុងរឿង សេចក្តីចំរើន" ក្នុងភាសាចិន។ ដូច្នេះប្រសិនបើអ្នកកាត់សក់អ្នកមានន័យថាអ្នកបាន កាត់បន្ថយភាពរុងរឿងរបស់អ្នក។
4. ការបោសសំអាតផ្ទះនេះមានជាប្រផ្នូរអាក្រក់ ព្រោះវានឹងប្រៀបបាននឹងលោកអ្នកបោសកម្ចាត់ សំណាងល្អនិងសំណាងសម្រាប់ឆ្នាំថ្មីចេញពីផ្ទះ។ និយាយរួម លោកអ្នកអាចធ្វើការបោសសំអាត ផ្ទះបាននៅក្នុងថ្ងៃមុនចូលឆ្នាំ ប៉ុន្តែហាមកុំបោសសំអាត់ក្នុងរយះពេលថ្ងៃចូលឆ្នាំ (៣ថ្ងៃ)។ លោក អ្នកអាចបោសសំរាមទុកនៅនឹងមួយកន្លែង ចាំផុតចូលឆ្នាំសិន ចាំយកទៅបោះចោល។
5. គួរកុំគប្បីបរិភោគ "បបរ" នាពេលព្រឹកក្នុងឆ្នាំថ្មីឡើយ។ ជាប្រពៃណីប្រជាជនចិន វាត្រូវបានគេ ព្រមានកុំអោយបរិភោគបបរ ព្រោះបបរជាសញ្ញាតំណែងភាពក្រីក្រដែលជាអ្វីមួយដែលមនុស្ស ជាច្រើនចាត់ទុកភាពក្រីក្រថាជាអកុសល។
6. ការនិយាយអំពីមរណភាពគឺមិនសមស្របសម្រាប់ពីរថ្ងៃដំបូងនៃបុណ្យចូលឆ្នាំចិន។ វាអាចនាំ មកនូវសំណាងមិនល្អដល់អ្នក។
7. ការទិញសៀវភៅក៏ជាសំណាងអាក្រក់ផងដែរព្រោះ ពាក្យសៀវភៅក្នុងភាសាចិន វាស្រដៀង នឹងពាក្យ "ចាញ់" ។
8. គួរគប្បីកុំប្រើវត្ថុមុតស្រួច ដូចជាកាំបិត ឬកន្ត្រៃ ដែលអាចបណ្តាលអោយអ្នកមុតដោយយថា ហេតុ ព្រោះវាអាចនាំមកនូវភាពមិនប្រពៃដល់លោកអ្នក។
9. ប្រសិនបើអ្នកមានអារម្មណ៍ល្អហើយចង់អោយជាអំណោយដល់នរណាម្នាក់ ត្រូវប្រាកដថា អ្នក ជៀសវាងការទិញនាឡិកា កន្ត្រៃ និងផ្លែសារី (Pears ក្នុងភាសាចិនមានន័យស្រដៀងនឹងការបែក គ្នា) ជាអំណោយពីព្រោះពួកគេទាំងអស់សុទ្ធតែមានអត្ថន័យអាក្រក់នៅក្នុងវប្បធម៌ចិន។
10. ការបើកបង្អួចឬទ្វារបើកទ្វារមានន័យថានាំមកនូវសំណាងល្អនៃឆ្នាំថ្មី។
11. ស្ករគ្រាប់ តែផ្អែម ត្រូវបានបរិភោគដើម្បីឱ្យមាន "ផ្អែម" ក្នុងឆ្នាំថ្មី។
12. បើកភ្លើងសម្រាប់ពេលយប់ ត្រូវបានគេចាត់ទុកថាជាសំណាងល្អដើម្បី "បំភ័យឆ្ងាយ" ព្រលឹង និងវិញ្ញាណអកុសលនានា។
ក្រៅពីនេះទៀត អ្នកគួរកុំគប្បីសំលាប់ជីវិតសត្វ យំ ការស្លៀកពាក់ខ្មៅ ទៅសួរសុខទុក្ខអ្នកជំងឺនៅ មន្ទីពេទ្យ ការចង់ការរឺកម្ចីលុយធនាគារ។ល។
អត្ថបទដកស្រង់ដោយ: Elder Ling







