Master Card និង Visa Card ជាប្រភេទកាតធនាគារ ដែលត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យ ហិរញ្ញវត្ថុ សំរាប់បម្រើសេវាផ្នែកហិរញ្ញវត្ថុប្រចាំថ្ងៃ ហើយវាមានភាពងាយស្រួលដោយមិនចាំបាច់មានសាច់ប្រាក់ស្រស់ក្នុងដៃ។ មានមនុស្សមួយចំនួន ប្រហែលជា នៅមានចម្ងល់នៅឡើយ តើប្រភេទកាតទាំង២នេះ ខុសគ្នាដូចម្តេច?
តាមពិតទៅ ប្រភេទកាតទាំង២នេះ គ្មានតួនាទីខុសគ្នានេាះទេ ពោលគឺខុសត្រង់ថា វាជាប្រភេទកាតមកពីក្រុមហ៊ុន២ខុសគ្នាតែប៉ុណ្ណោះ។ Master Card និង Visa Card ជាកាតប្រភេទកាតគណនីធនាគារ ដែលគេប្រើប្រាស់សំរាប់ដកសាច់ប្រាក់ពី ទូរម៉ាស៊ីន ATM ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងសកលលោក។ គួរដឹងផងដែរថា ប្រទេសមួយចំនួន គេនិយម Master Card ជាជាង Visa Card រីឯប្រទេសខ្លះទៀត គេនិយមប្រើ Visa Cad ជាង Master Card។
Master Card និង Visa Card អាចចែកចេញជា បណ្ណឥណពន្ធ (Debit Card) និងកាតឥណទាន (Credit Card) ដែល Debit Card គឺជាកាតនៃគណនីធនាគារដែលអតិថិជនប្រើប្រាស់ សម្រាប់ការទិញដូរទំនិញ តាមផ្សារទំនើបនានា ដោយមិនចាំបាច់ប្រើក្រដាស់ប្រាក់ក្នុងការទិញ ទំនិញឡើយ។ នៅពេលប្រើប្រាស់កាតប្រភេទនេះ ក្នុងការទិញទំនិញតាមអនឡាញ ឬតាមផ្សារ ទំនើបនានា នោះលុយរបស់អ្នកដែលមានក្នុងគណនីធនាគារ និងត្រូវដករឺកាត់យកទៅបង់ថ្លៃ ទំនិញដែលអ្នកបានទិញតាមហាងអនអលាញឬផ្សារទំនើបណាមួយ ដែលជាបើកប្រតិបត្តិការ ទូទាត់ថ្លៃទំនិញជាមួយ ធនាគារ ដែលអ្នកកំពុងប្រើប្រាស់សេវា Debit Card (Visa or Master Card) នេះតាមរយៈការឆូត កាតដើម្បីទូទាត់ថ្លៃទំនិញ។
![]() |
នេះជារូបតំណាង Master Card ជាប្រភេទDebit របស់ធនាគារ ABA |
![]() |
នេះជារូបតំណាង Visa Credit Card របស់ធនាគារអេស៊ីលីដា |
បើយោងតាម គេហទំព័រ Statista បានបង្ហាញថា ចំនួនអ្នកប្រើប្រាស់ Master Card ជាប្រភេទ Credit Card ជាអន្តរជាតិ ដោយមិនរាប់បញ្ជូល សហរដ្ឋអាមេរិច មានចំនួន ៥៨៣លាននាក់ ហើយអ្នកប្រើ ប្រាស់ Visa Card ជាប្រភេទ Credit Card មានចំនួន ៧២៦លាននាក់ បើគិតត្រឹមត្រីមាសទី២ នៃឆ្នាំ ២០១៧៕
អានបន្ថែម៖ Debit Card និង Credit Card ខុសគ្នាដូចម្ដេច?
អត្ថបទដោយ៖ Elder Ling