ការឆក់ខ្សែភ្លើងគឺជាឧប្បត្តិហេតុមួយដ៏គ្រោះថ្នាក់បំផុត ដែលតែងតែកើតមានឡើងជាញឹកញាប់។ ការឆក់ខ្សែភ្លើងនេះ កើតឡើងនៅពេលមនុស្សបានប៉ះប្រភពថាមពលអគ្គិសនីហើយវាក៏អាច បណ្តាលឲ្យជនរងគ្រោះមានរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាត់បង់ជីវិតផងដែរ។
ចរន្តអគ្គិសនីដែលមានកម្លាំងលើសពី ១០មីលីអំពែ អាចធ្វើឲ្យអ្នកមានការឈឺចាប់ ចំណែកឯ ចរន្តអគ្គិសនីដែលមានកម្លាំងចន្លោះពី ១០០ ទៅ ២០០មីលីអំពែ អាចបណ្តាលឲ្យរលាក សន្លប់បាត់ បង់ស្មារតី និងអាចបាត់បង់ជីវិតផងដែរ បើសិនជាជនរងគ្រោះមិនបានទទួលការជួយសង្គ្រោះជា បន្ទាន់។
ខាងក្រោមនេះគឺជាវិធីសាស្ត្រ ដែលអ្នកគួរតែធ្វើតាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះឆក់ខ្សែ ភ្លើង៖
១. ផ្តាច់ចរន្តអគ្គិសនី
រឿងមួយដែលចាំបាច់បំផុតដំបូងនោះគឺ កាត់ផ្តាច់ចរន្តអគ្គិសនីដែលបណ្តាលឲ្យមានការឆក់នេះ ដើម្បីបញ្ឈប់ការឆក់ ក៏ដូចជាបង្ការអ្នកចូលជួយសង្គ្រោះ ពីការឆក់ខ្សែភ្លើងដែរ។ អ្នកតែត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីឲ្យខ្លួនអ្នកផ្ទាល់មានសុវត្ថិភាព ពោលគឺត្រូវតែប្រាកដចិត្តថា ខ្លួន ឬដៃរបស់អ្នកមិនសើម ក្នុងពេលធ្វើការកាត់ផ្តាច់ចរន្តអគ្គិសនី។
![]() | |
ផ្តាច់ចរន្តអគ្គិសនី |
២. យកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពអគ្គិសនី
អ្នកត្រូវតែយកជនរងគ្រោះចេញឲ្យឆ្ងាយពីប្រភពភ្លើង ដើម្បីបង្ការការឆក់បន្ថែមទៀតទៅលើ ជនរងគ្រោះ ដែលបាត់បង់ម្ចាស់ការ។
៣. ទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់
មុននឹងអ្នកធ្វើការសង្គ្រោះបថម អ្នកគួរតែហៅទៅកាន់លេខសង្គ្រោះបន្ទាន់ ជាមុនសិន ដើម្បីដឹក បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឲ្យបានកាន់តែឆាប់។ អ្នកត្រូវតែតាំងអារម្មណ៍ឲ្យបានស្ងប់ ដើម្បីធ្វើការពិពណ៌នាអំពីហេតុការណ៍ និងប្រាប់ពីទីតាំង នៃកន្លែងកើតហេតុឲ្យបានត្រឹមត្រូវ ទៅ ដល់ក្រុមសង្គ្រោះបន្ទាន់។
![]() |
ទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ |
៤. ធ្វើការសង្គ្រោះបឋម
ខណៈពេល ដែលអ្នកកំពុងរង់ចាំឡានសង្គ្រោះបន្ទាន់មកដល់ អ្នកគួរតែធ្វើការសង្គ្រោះបឋមជាបន្ទាន់ទៅលើជនរងគ្រោះ។ ការសង្គ្រោះបថមទាំងនោះរួមមាន ការធ្វើចលនាចង្វាក់បេះដូង ដោយសង្កត់លើទ្រូងប្រហែលជា ១០០ដងក្នុងមួយនាទី ព្រមទាំងការជួយធ្វើចលនាដង្ហើមដល់ជនរងគ្រោះ ដោយខ្ទប់ច្រមុះរបស់ពួកគេ និងផ្លុំចូលមាត់របស់ពួកគេផងដែរ៕
![]() |
ការធ្វើចលនាចង្វាក់បេះដូង |
ចំណាំ៖ អ្នកមិនគួររត់ចូលទៅជួយ ឬទាញជនរងគ្រោះដោយដៃទទេរ រឺជើងទទេរឡើយ។ អ្នកគួរពាក់ស្បៃកជើង រឺរកដំបងឈើស្ងួតដើម្បីកៀសខ្សែភ្លើងចេញពីជនរងគ្រោះ ដើម្បីសុវត្ថិភាព៕
ប្រភព៖ WebMD, Physics, CBMelectrical