latest Post

វេលាម៉ោង​សែនដ៏មានហុងស៊ុយ​ហេង​បំផុត និង​ផ្លែ​ឈើ​សែន​នាំ​លាភ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ២០១៨

ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន/វៀតណាត ជាពិធីបុណ្យជាតិដ៏សំខាន់សំរាប់ប្រជាជនចិន/វៀតណាត។ ជាពិសេស វាក៏មានអត្ថន័យផងដែរសំរាប់បងប្អូនប្រជាជនកម្ពុជាដែលកាត់ខ្សែស្រលាយចិន។ ក្នុងឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំចិន/វៀតណាម នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ១៥-១៦-១៧ កុម្ភៈ​នេះ​ហើយ ឯ​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​វិញ គឺ​ប៉ះ​ចំ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ កុម្ភៈ។ ចំពោះវេលា​ម៉ោង​សែន អ្នក​អាច​សែន​ពេល​ណា​ក៏​បាន​នៅ​ថ្ងៃ​ហ្នឹង ប៉ុន្តែបើ​តាមក្បួន​ហុងស៊ុយ​វិទ្យាសាស្ត្រ គេ​មាន​ម៉ោង​ហេង​បំផុត​ដែល​ត្រូវ​សែន ព្រម​ទាំង​ផ្លែ​ឈើ​ដែលអាច​ដាក់​សែន​ទៅ កាន់​តែ​នាំ​លាភ​សំណាង។ អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ បាន​បង្ហើបឲ្យ​ដឹង​ថា ម៉ោង​សែន​ដែល​ហេង​បំផុត​នៅ​ថ្ងៃ​សែន​នោះ គឺ​ចាប់​ពី​ម៉ោង ១១:១៧ ព្រឹក ដល់​ម៉ោង ១:១៧ រសៀល ដោយ​សារ​ថ្ងៃ​សែន​ជា​ថ្ងៃ​ខាល ហើយ​ម៉ោង​សែន​នេះ ជា​ម៉ោង​មមី។ មមី ជា​គូ​នឹង​ខាល​ល្អ​បំផុត ដូច្នេះ ចន្លោះ​ម៉ោង ១១:១៧ ព្រឹក និង​ម៉ោង ១:១៧ រសៀល ជា​វេលា​ល្អ​បំផុត​នៅ​ថ្ងៃ​ទី​១៥។
អ្នក​គ្រូ ឡុង ណាលី អគ្គ​នាយិកា​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ
អ្នក​ជំនាញ​ហុងស៊ុយ​វិទ្យាសាស្ត្រ​រូប​នេះ បន្ត​ថា ថ្ងៃ​សែន ជា​ធាតុ​ដី​មក​ជាមួយ​ធាតុ​ឈើ ឯ​ម៉ោង​សែន​ខាង​លើ ជា​ធាតុ​ដី មក​ជា​មួយ​ធាតុ​ភ្លើង អ៊ីចឹង​ផ្លែ​ឈើ​ដែល​ល្អ​បំផុត​នាំ​លាភ​សំណាង គឺ ផ្លែ​ឈើ​ធាតុ​ដី (មាន​ពណ៌​លឿង ដូចជា ស្វាយ​ទុំ...) ផ្លែ​ឈើ​ធាតុ​ឈើ (មាន​ពណ៌​បៃតង ដូចជា ក្រូច​ពោធិ៍សាត់ ទំពាំង​បាយ​ជូរ​ពណ៌​បៃតង...) និង ផ្លែ​ឈើ​ធាតុ​ភ្លើង (មាន​ពណ៌​ក្រហម ដូចជា ទំពាំង​បាយ​ជូរ​ពណ៌​ក្រហម ប៉ោម​ពណ៌​ក្រហម...)។ ឯ​ផ្កា​វិញ គឺ​ផ្កា​ពណ៌​លឿង លាយ​ពណ៌​ក្រហម ថែម​ដើម​រាសី​ពណ៌​បៃតង ជា​ការ​ស្រេច។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ម៉ោង​សែន អ្នក​អាច​សែន​ម៉ោង​ណា​ក៏​បាន ប៉ុន្តែ​ម៉ោង​ខាង​លើ គឺ​ជា​ម៉ោង​ល្អ​បំផុត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​ហុងស៊ុយ ណាលី។
ប្រភព:Sabay

About Unknown

Unknown
Recommended Posts × +

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...