latest Post

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖


១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី
· គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម
· ភត្ថាហារផ្លែឧទម្ភរ(ល្វា)
· អាវុធស្តាំកាន់កងចក្រ
· អាវុធឆ្វេងកាន់ខ្យងសង្ខ
· ជិះពាហនៈ គ្រុឌ

២. ថ្ងៃច័ន្ទ ទេពធីតាព្រះនាម គោរាគទេវី
· គ្រឿងមុក្តា សៀតផ្កាអង្គាបុស្ស
· ភត្ថាហារប្រេង (ធញ្ញជាត)
· អាវុធស្តាំកាន់ព្រះខ័ន
· អាវុធឆ្វេងកាន់ឈើច្រត់
· ជិះពាហនៈខ្លា

៣. ថ្ងៃអង្គារ៍ ទេពធីតាព្រះនាម រាក្យសាទេវី
· គ្រឿងប្រដាប់មោរា សៀតផ្កាបទុម
· ភត្ថាហារលោហិត (ឈាមស្រស់)
· អាវុធស្តាំកាន់ត្រីសុរ៍ (អាវុធមុខបី)
· អាវុធឆ្វេងកាន់ឆ្នូ
· ជិះពាហនៈអស្សតរ (សេះ)

៤. ថ្ងៃពុធ ទេពធីតាព្រះនាម មណ្ឌាទេវី
· គ្រឿងប្រដាប់ពិទូរ្យ សៀតផ្កាចម្ប៉ា
· ភត្ថាហារទឹកដោះសប្បិ (ទឹកដោះស្រស់)
· អាវុធស្តាំកាន់ម្ជុល
· អាវុធឆ្វេងកាន់ឈើច្រត់
· ជិះពាហនៈលា

៥. ថ្ងៃព្រហស្បតិ៍ ទេពធីតាព្រះនាម កិរិណីទេវី
· គ្រឿងប្រដាប់មរកតសៀតផ្កាមណ្ឌា
· ភត្ថាហារសណ្តែក ល្ង
· អាវុធស្តាំកាន់កង្វេរ
· អាវុធឆ្វេងកាន់ កាំភ្លើង
· ជិះពាហនៈដំរី

៦. ថ្ងៃសុក្រ ទេបធីតាព្រះនាម កិមិរាទេវី
· គ្រឿងប្រដាប់បុស្បារា សៀតផ្កាចង្កុលណី
· ភត្ថាហារចេកណាំវ៉ា
· អាវុធស្តាំកាន់ព្រះខ័ន
· អាវុធឆ្វេងកាន់ពិណ
· ជិះពាហនៈមហឹង្ស (ក្របី)

៧. ថ្ងៃសៅរ៍ ទេពធីតាព្រះនាម មហោធរទេវី
· គ្រឿងប្រដាប់នីលរតន៍ សៀតផ្កាត្រគៀត
· ភត្ថាហារសាច់ទ្រាយ (សាច់ឈ្លូស, គោ, ពពែ...)
· អាវុធស្តាំកាន់កងចក្រ
· អាវុធឆ្វេងកាន់ត្រីសុរ៍
· ជិះពាហនៈ ក្ងោក

បញ្ជាក់បន្ថែម៖
តាមទំនៀម នាងទេពធីតា អាកប្បកិរិយាពេលដែលត្រូវវេន ចេញហែរព្រះសិរសាកបិលមហាព្រហ្ម មិនដែលជិះពាហនៈជាប្រក្រតីទេ តែងតែបានសម្តែងអាកប្បកិរិយាផ្សេងៗគ្នាគឺ៖
· បើចេញហែរ នៅពីព្រលឹម ដល់ថ្ងៃត្រង់ជិះឈរ ដៃមិនបាច់កាន់បង្ហៀរ ឬខ្សែទេ។
· បើចេញហែរ នៅពេលថ្ងៃត្រង់ ទល់នឹងព្រលប់អង្គុយពាក់ឆៀង។
· បើចេញហែរ នៅពេលព្រលប់ ទៅទល់អាធ្រាត្រ ជិះដេកបើកភ្នែក។
· បើចេញហែរ នៅពីអាធ្រាត្រ ទៅទល់ភ្លឺជិះដេកធ្មេចភ្នែក។
នាងទេពធីតាដែលចេញហែត្រូវដៃម្ខាងទ្រពានមាស ដាក់ព្រះសិរសាកបិលមហាព្រហ្ម៕

ដកស្រង់ពី​៖ Nokor Khmer Center
អត្ថបទដោយ៖ Elder Ling

About Unknown

Unknown
Recommended Posts × +

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...