latest Post

ស្ថាន​ទូត និង​ស្ថាន​កុងស៊ុល ខុសគ្នា​ដូចម្ដេច?

នៅក្នុងនយោបាយការបរទេស ដើម្បី​​រឹតចំណង​មិត្ត​ភាព​រវាង​ប្រទេស​ពីរ ឬ​ច្រើន​ជុំវិញ​ពិភពលោក​បច្ចុប្បន្ន​​ ​​ការិយាល័យ​ការទូត ​​ជា​អ្វី​​​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង ឬ​ជូន​ដំណឹង​​បែប​ផ្លូវ​ការ​ឲ្យ​គ្នា​ទៅវិញ​ទៅមក។ ​ទំនាក់​ទំនង​ការទូត​ទាំង​នោះ គឺ​តាម​រយៈ​​ស្ថានទូត និង​ស្ថានកុង ស៊ុល។


ស្ថានទូត និងស្ថានកុងស៊ុល ​​​ទីតាំង​ទាំង​ពីរនេះ ​​​​ធ្វើ​ឲ្យ​មនុស្សមួយ​ចំនួន​​​នៅ​មិន​ទាន់​យល់​ច្បាស់ ឬ​ញែក​ឲ្យ​ដាច់​ពីគ្នា​នៅ​ឡើយ។ ដើម្បី​​ចៀស​វាង​ការ​ភាន់ច្រឡំ ថ្ងៃនេះ យើងនិងធ្វើ​​ការ​បកស្រាយ​ពន្យល់ដល់ប្រិយមិត្តដូចខាងក្រោម៖​

ស្ថានទូត (Embassy)៖ ​​គឺ​ជា​ទីកន្លែង​​ធំ និង​សំខាន់​ជាង​ស្ថានកុងស៊ុល ​ ​ដែល​​បម្រើ​ឲ្យ​បេសកកម្ម​ការទូត​ជាអចិន្ត្រៃយ៍ ​ដែល​ជាទូទៅ​​មាន​ទីតាំង​នៅ​កណ្ដាល​រាជធានី​ របស់​ប្រទេស​ដៃ​គូ។ ឧទាហរណ៍ ​ស្ថានទូត​​អាមេរិក​​​ក្នុង​ប្រទេស​​កម្ពុជា ​​នៅ​រាជធានី​​ភ្នំពេញ។ ​

ស្ថានទូត ​​គឺ​តំណាង​ឲ្យ​​ម្ចាស់​ប្រទេស​មួយ​នៅ​បរទេស ​និង​បំពេញ​មុខងារ​កិច្ចការ​ទូត​ សំខាន់ៗ​ ​ដូច​ជា(យោងតាមបទប្បញ្ញត្តិ មាត្រទី១១ នៃ Vienna Convention on Diplomatic Relations 1961 ហៅកាត់ថា VCDR):
​១. តំណាងឲ្យម្ចាស់ប្រទេសដែលបានបញ្ជូនទៅ
២. ការពារផលប្រយោជន៍ និងការពារសិទិ្ធ ​ដោះ​ស្រាយ​​បញ្ហា​ពលរដ្ឋ​ខ្លួន​នៅ​​ប្រទេស​ប្រចាំ​ការ​នោះ​
៣. ដើរតួរជាអ្នកតំណាង និងជាអ្នកចរចារ (Negotiator)
៤. ធ្វើរបាយការណ៍ (Reporting)
៥. ជំរុញទំនាក់ទំនងមិត្តភាពជាមួយប្រទេសម្ចាស់ផ្ទះ។ល។
ស្ថានទូត​កម្ពុជា​ប្រចាំទីក្រុង Washington

ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូត (សំរាប់ប្រទេសដែលមានស្តេច ដូចជាប្រទេសកម្ពុជា) ​​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​​បំផុត​​​មើល​ការ​ខុសត្រូវ​ប្រចាំ​ស្ថានទូត ដោយ​​ដើរ​តួនាទី​ជា​ប្រមុខ​ការទូត និង​អ្នក​នាំ​ពាក្យ​ឲ្យ​​​រដ្ឋាភិបាល​របស់​ខ្លួន។ ឯកអគ្គរដ្ឋទូត ​ត្រូវ​បាន​ជ្រើស​រើស​ និង​តែង​តាំង​ដោយ​រដ្ឋាភិបាល​ខ្លួន និង​​សម្រេច​ចុងក្រោយ​ដោយ​ព្រះមហាក្សត្រ (ប្រទេស​មានស្ដេច)។ ​ចំណែក​ សហរដ្ឋអាមេរិក ​ឯកអគ្គរដ្ឋទូត តែងតាំង​ដោយ​ប្រធានាធិបតី និង​​មាន​ការ​សម្រេច​យល់​ព្រម​ចុង​ក្រោយ​ដោយ​​ព្រឹទ្ធសភា។​​​​​
ឯកឧត្តម ជុម ប៊ុនរ៉ុង (Chum Bun Rong) ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកនិងម៉ិចស៊ិក
ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា(ឆ្វេង) និងឯកឧត្តម ជុម ប៊ុនរ៉ុង (ស្តាំ)

ស្ថាន​កុងស៊ុល (Consulate)​៖ ​ជា​ភ្នាក់ងារ​រដ្ឋ ដែល​នៅ​ប្រទេស​ក្រៅ​ហើយ​ទទួល​ខុស​ត្រូវ​ខាងការ​ពង្រឹង​ពង្រីក ​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​រដ្ឋ ​និង​​ជួយ​មើល​ការ​ខុស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​រស់នៅ ឬ​ធ្វើដំណើរ​ទៅ​ប្រទេស​នោះ​។ ប៉ុន្តែ​​​​​​មាន​ទំហំ​តូច​ជាង​ស្ថានទូត ​និង​ជាទូទៅ​​មាន​ទៅ​តាំង​​នៅ​តំបន់​ទេសចរណ៍​ធំៗ ​​មិន​មែន​នៅ​​ក្នុង​រាជធានី​ឡើយ។ ឧទាហរណ៍ ​​ស្ថាន​កុងស៊ុល​​កម្ពុជានៅ​សហរដ្ឋអាមេរិក ​ស្ថិត​ក្នុង​ទីក្រុង Boston, Los Angeles, Seattle និង Philadelphia ​ដែល​មិន​មែន​ជា​រដ្ឋធានី​វ៉ាស៊ីនតោន​ទេ។

អគ្គកុងស៊ុល ​​​បំពេញ​មុខងារ​កិច្ចការ​ទូត​ថ្នាក់ទាបសំខាន់ៗ​ ​ដូច​ជា(យោងតាមបទប្បញ្ញត្តិ មាត្រទី៥ នៃ Vienna Convention on Consular Relations 1967 ហៅកាត់ថា VCCR):
១. ទំនាក់ទំនងកិច្ចការពាណិជ្ជកម្ម ទេសចរ ជាដើម៖ លើកកម្ពស់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគ ស្វែងរកទីផ្សារ និងទាក់ទាញវិនិយោគិនបរទេសដើម្បីសេដ្ឋកិច្ចជាតិ ទាក់ទាញនិង ពង្រីកវិស័យទេសចរណ៍ជាតិ
២. ជំនួយដល់ប្រជាពលរដ្ឋ (ជួយសម្រួលដល់ជនជាតិខ្លួនដែលនៅបរទេស រួមមានការផ្តល់ ទិដ្ឋាការ ចេញលិខិតឆ្លងដែន មើល​ការ​ខុសត្រូវ​ជនអន្តោប្រវេសន៍ ជាអ្នកតំណាងឱ្យពលរដ្ឋខ្លួន ក្នុងការជួយសំរួលក្នុងពេលដែលល្មើសច្បាប់ ឬត្រូវឃុំខ្លួន)
៣. ពិនិត្យ និងផ្តល់ព័ត៌មានដល់ពលរដ្ឋផ្សេងៗដែលមានបំណងចង់ទៅលេង ទស្សនកិច្ចក្នុង ប្រទេសខ្លួន មុនពេលផ្តល់ទិដ្ឋាការដល់ពួកគេ
៤. បំពេញកិច្ចការទូត (នៅពេលអវត្តមាននៃបេសកកម្មការទូត និងដោយមានការយល់ព្រមពី ប្រទេសម្ចាស់ផ្ទះ ដួច្នេះ អគ្គកុងស៊ុល អាចត្រូវបានចាត់តាំងជាភ្នាក់ងារទូតទទួលកិច្ចការទូតជំនួយ)
៥. ភ្នាក់ងារកិច្ចការសម្ងាត់ (ពួកគេក៏អាចជាអ្នកស៊ើបការណ៍ផងដែរ ក្នុងការប្រមូលព័ត៌មានសំខាន់ ៗសំរាប់រដ្ឋាភិបាល)។ល។


សំគាល់៖ ស្ថានកុងស៊ុល អាចមានច្រើន នៅតាមបណ្តលរដ្ឋ/ខេត្តនៃប្រទេសមួយអាស្រ័យតាម​ប្រទេសធំរឺតូច រឺរដ្ឋ/ខេត្តនៃប្រទេសនេាះមានប្រជាជនខ្លួនរស់នៅច្រើនរឺតិច ក៏ដូចជាអាស្រ័យទៅ​លើធនធានរបស់ប្រទេសអ្នកបញ្ជួន។ ប៉ុន្តែ ចំនែកស្ថានទូត ជាទូទៅមានតែមួយប៉ុណ្ណោះ ដែល​ភាគច្រើនតាំងទីនៅក្នុងរាជធានី/រដ្ឋធានីរបស់ប្រទេសម្ចាស់ផ្ទះ។


ស្វែកយល់បន្ថែម អ្នកណាខ្លះជា ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅតាមបណ្តាលប្រទេស​នានាដែលកម្ពុជាបានតាំងទូតនៅ សូមចុចទីនេះដើម្បីមើល៖ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅតាមបណ្តាលប្រទេស​នានា


អត្ថបទដោយ៖ Elder Ling

About Unknown

Unknown
Recommended Posts × +

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...