ប្រសិនបើ អ្នកកំពុងមានបំណងចង់ដាក់ពាក្យសុំចូលរៀននៅតាមមហាវិទ្យាល័យ ឬសាកល វិទ្យាល័យនានា នៅប្រទេសដែលនិយាយភាសាអង់គ្លេស ហើយភាសាអង់គ្លេសមិនមែនជាភាសា ទីមួយរបស់អ្នក (ភាសាកំនើត) ដូច្នេះអ្នកអាចតម្រូវឱ្យធ្វើតេស្តស្តង់ដារមួយដើម្បីបង្ហាញពីជំនាញ និងកំរិតភាសាអង់គ្លេសរបស់អ្នក។ តើអ្នកគួរប្រឡង IELTS ឬ TOEFL? ចូរស្វែងយល់ពីភាពខុសគ្នា រវាងតេស្តទាំងពីរ។
IELTS និង TOEFL: ស្វែងយល់ពីមូលដ្ឋានរបស់វា
IELTS និង TOEFLគឺជាតេស្តភាសាអង់គ្លេសដែលមានស្តង់ដារពេញនិយមបំផុតដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។
ពាក្យពេញរបស់ IELTS គឺ The International English Language Testing System។ វាត្រូវបានគ្រប់គ្រង រួមគ្នាដោយ ក្រុមប្រឹក្សាអង់គ្លេស (British Council), IDP: IELTS Australia និង Cambridge English Language Assessment ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ 1989 ។ IELTS ត្រូវបានទទួលស្គាល់ដោយ ស្ថាប័នសិក្សាអូស្រ្តាលី អង់គ្លេស កាណាដា និងនូវែលសេឡង់ និងស្ថាប័នសិក្សាជាង300នៅសហរដ្ឋអាមេរិកក៏ទទួលស្គាល់ដោយអង្គការផ្សេងៗទៀតនៅទូទាំង ពិភពលោក។
ពាក្យពេញរបស់ TOEFL គឺ Test of English as a Foreign Language។ វាត្រូវបានបង្កើតឡើងដោយ the Educational Testing Service (ETS) ដែលជាអង្គការឯកជនមួយមិនរកប្រាក់ចំណេញ (Private Non-Profit Organization) តាំងពីឆ្នាំ១៩៦៤។
អ្នកជំនាញនិយាយថា រចនាសម្ព័ន្ធនិងភាសាអង់គ្លេសរបស់ TOEFL គឺផ្តោតសំខាន់ និងយកចិត្តទុក ដាក់ខ្ពស់លើការសិក្សា។ ខណៈដែល IELTS ផ្តោតសំខាន់លើទំនាក់ទំនងជាក់ស្តែងរវាងពិភព លោកនិងពិភពលោក។ នេះក៏មិនបញ្ជាក់ថា តេស្ត IELTS ងាយស្រួលជាងតេស្ត TOEFLដែរ។
តើការធ្វើតេស្តមានអ្វីខ្លះ?
ទាំង TOEFL និង IELTS ត្រូវបានចែកជា 4 ផ្នែក: ការសរសេរ ការស្តាប់ ការនិយាយ និងការអាន។ TOEFL ជាធម្មតាចំណាយពេលប្រហែល4ម៉ោង ចំណែកឯ IELTS ជាទូទៅខ្លីជាងនេះគឺចំណាយ ពេលប្រហែល2ម៉ោង45នាទី។
ភាពខុសគ្នារវាងតេស្តទាំងពីរគឺអ្នកធ្វើតេស្ត IELTS គឺប្រលងនៅលើក្រដាស រីឯអ្នកដែលធ្វើតេស្ត របស់ TOEFL គឺធ្វើតាមរយៈកុំព្យូទ័រ។ អ្នកដែលមានជំនាញវាយអក្សរបានល្អ និងស្ទាត់ជំនាញអាច ជ្រើសរើស TOEFL ខណៈដែលអ្នកដែលចូលចិត្តសរសេរចម្លើយរបស់ពួកគេនៅលើក្រដាស់អាច នឹងចូលចិត្ត IELTS។
តារាងជាភាសាអង់គ្លេសខាងក្រោមនេះនឹងបង្ហាញពីភាពខុសគ្នារវាង TOEFL និង IELTS៖
អត្ថបទប្រែសម្រួលពី៖ U.S.News
ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម
កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...
