latest Post

តើអ្នកដឹងពីឈ្មោះហៅក្រៅរបស់ប្រធានាធិបតីអាមេរិកទាំង ២៥ និងមូលហេតុនៃការហៅដែររឺទេ?

មនុស្ស​ជា​ច្រើន ប្រហែល​មិន​ធ្លាប់​ដឹង​ទេ​ថា​ សូម្បី​តែ​ប្រធានាធិបតី​អាមេរិកក៏​មាន​ឈ្មោះ​ហៅ​ក្រៅ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ប្រធានាធិបតី​អាមេរិកទាំង២៥រូប៖


២៥. លោក Grover Cleveland ៖ His Obstinacy

លោក Grover Cleveland បាន​បដិសេធ​វិក្កយបត្រ​ច្រើន​ជាង​ប្រធានាធិបតី​ ២១ នាក់​ដំបូង​ទៅ​ទៀត។


២៤. លោក Woodrow Wilson ៖ The Phrasemaker

ប្រធានាធិបតី​រូប​នេះ ពូកែ​ថ្លែង​សុន្ទរកថា​បំផុត ដោយ​លោក​មិន​ត្រូវ​ការ​អ្នក​សរសេរ​អត្ថបទ​សុន្ទរកថា​នោះ​ទេ។


២៣. James Garfield ៖ Boatman Jim

លោក James Garfield ទទួល​បាន​ឈ្មោះ​ហៅ​ក្រៅ​នេះ ដោយ​សារ​តែ​លោក​ធ្លាប់​ធ្វើ​ការ​នៅ​ប្រឡាយ Ohio កាល​ពី​ក្មេង។


២២. លោក Jimmy Carter ៖ The Peanut Farmer

លោក​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា The Peanut Farmer ដោយ​សារ​តែ​លោក​ជា​ម្ចាស់​​កសិដ្ឋាន​សណ្ដែក​ដី​មួយ​កន្លែង។


២១. លោក Ronald Reagan ៖ The Great Communicator

លោក Ronal Reagan គឺ​ជា​មនុស្ស​ដែល​ពូកែ​ខាង​ទំនាក់ទំនង។


២០. លោក George H. W. Bush ៖ Poppy

ឈ្មោះ Poppy គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​លោក​តាំង​ពី​ក្មេង​មក​ម្ល៉េះ។


១៩. លោក Bill Clinton ៖ Bubba

Bubba គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ​ទូ​ទៅ​សម្រាប់​បុរស​នៅ​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិច។


១៨. លោក Georg W. Bush ៖ Dubya

ឈ្មោះ Dubya គឺ​ផ្អែក​លើ​ការ​បញ្ចេញ​សំឡេង​របស់​រដ្ឋ Texas នៃ​អក្សរ W។


១៧. លោក Barack Obama ៖ No Drama Obama

ឈ្មោះ​នេះ កើតឡើង​ដោយ​សារ​ការ​ប្រុងប្រយ័ត្ន​ចំពោះ​យុទ្ធនាការ​ប្រធានាធិបតី​របស់​លោក កាល​ពី​ឆ្នាំ ២០០៧។


១៦. លោក Rutherford B. Hayes ៖ Rutherfraud

បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ ១៨៧៦ ប្រជាជន​ជា​ច្រើន​ចាត់​ទុក​ថា​លោក Rutherford ទទួល​តំណែង​ដោយ​មិន​ស្រប​ច្បាប់។


១៥. លោក Ulysses S. Grant ៖ Unconditional Surrender Grant

លោក Ulysses បាន​ក្លាយ​ជា​វីរបុរស​សម្រាប់​ការ​មិន​ទាមទារ​អ្វី​ទាំង​អស់ ក្រៅ​ពី​សុំ​ចុះ​ចាញ់​ដោយ​ឥត​លក្ខខណ្ឌ។


១៤. លោក Andrew Johnson ៖ The Tennessee Tailor

លោក Andrew ធ្លាប់​ធ្វើ​ជា​ជាង​កាត់​ដេរ មុន​ពេល​ក្លាយ​ខ្លួន​ជា​ប្រធានាធិបតី។


១៣. លោក Abraham Lincoln ៖ Uncle Abe

លោក Abraham ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ភាព​សប្បុរស និង​ភាព​រួស​រាយ​របស់​លោក។


១២. លោក James Buchanan ៖ Old Buck

ឈ្មោះ​ហៅ​ក្រៅ​នេះ គឺ​ជា​ឈ្មោះ​កាត់​របស់​លោក James។


១១. លោក Franklin Pierce ៖ Young Hickory of the Granite Hills

ឈ្មោះ​នេះ ត្រូវ​បាន​គេ​ប្រៀប​ធៀប​ជ័យជម្នះក្នុង​សង្គ្រាម Mexican-American របស់​លោក​ទៅ​នឹង​សង្គ្រាម​របស់ Andrew Jackson។ ចំណែក​ឯ​ពាក្យ The Granite Hills គឺ​សំដៅ​ដល់​ផ្ទះ​របស់​លោក​ក្នុង​រដ្ឋ New Hampshire។


១០. លោក James Polk ៖ Napoleon of the Stump

ឈ្មោះ​ហៅ​ក្រៅ​នេះ គឺ​សំដៅ​ដល់​សុន្ទរកថា​ដ៏​មាន​អំណាច​របស់​លោក ក្នុង​អំឡុង​ពេល​ដំណើរ​ការ​នីតិ​រដ្ឋ Tennessee របស់​លោក។


៩. លោក John Tyler ៖ His Accidency

ឈ្មោះ​នេះ ត្រូវ​បាន​ប្រើ​ដោយ​គូ​ប្រជែង​របស់​លោក ព្រោះ​ John Tyler គឺ​ជា​ប្រធានាធិបតី​ដំបូង​បង្អស់​ដែល​ឡើង​កាន់​តំណែង ដោយ​សារ​តែ​ការ​ស្លាប់​របស់​ប្រធានាធិបតី​មុន (William Henry Harrison) ។


៨. លោក William Henry Harrison ៖ Washington of the West

ឈ្មោះ​នេះ គឺ​សំដៅ​ដល់​ជ័យជម្នះ​របស់​លោក​ក្នុង​សង្គ្រាម Tippecanoe and Thames។


៧. លោក Martin Van Buren ៖ The Careful Dutchman

លោក​ត្រូវ​បាន​ហៅ​ឈ្មោះ​យ៉ាង​ដូច្នេះ ដោយ​សារ​តែ​ភាសា​ដំបូង​របស់​លោក គឺ​ភាសា Dutch។


៦. លោក Andrew Jackson ៖ Old Hickory

ឈ្មោះ​ហៅ​ក្រៅ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ដោយ​កូន​ទាហាន​សម្រាប់​ភាព​រឹង​មាំ​របស់​លោក​ ដូច​ទៅ​នឹង​ដើម​ឈើ Hickory ។


៥. លោក John Quincy Adams ៖ The Abolitionist

លោក​ត្រូវ​បាន​ទទួល​ស្គាល់​សម្រាប់​ការ​លើក​យក​បញ្ហា​ទាសករ​ប្រឆាំង​នឹង​ច្បាប់ Congressional។


៤. លោក James Monroe ៖ The Last Cocked Hat

លោក គឺ​ជា​ប្រធានាធិបតី​ចុង​ក្រោយ​បង្អស់​ដែល​ពាក់​មួក​ត្រី​កោណ។


៣. លោក James Madison ៖ Little Jemmy

លោក គឺ​ជា​ប្រធានាធិបតី​ទាប​បំផុត ដែល​មាន​កម្ពស់​ត្រឹម ១,៦២ ម៉ែត្រ​ប៉ុណ្ណោះ។


២. លោក John Adams ៖ Old Sink or Swim

លោក Adams ធ្លាប់​ថ្លែង​សុន្ទរកថា​មួយ​ដែល​លោក​និយាយ​ថា "លិចឬហែល រស់ឬស្លាប់ រស់​រាន​មាន​ជីវិត​ឬ​ស្លាប់​ជា​មួយ​ប្រទេស​របស់​ខ្ញុំ"។


១. លោក George Washington ៖ The American Cincinnatus

លោក Washington ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​មេទ័ព​រ៉ូម៉ាំង Cincinnatus ដោយ​សារ​តែ​លោក​បាន​ក្លាយ​ជា​ពលរដ្ឋ​ឯកជន ក្រោយ​ពេល​ឈ្នះ​សត្រូវ​ និង​មាន​អំណាច​ខ្លាំង​ក្លា​ក៏​ដោយ៕


ប្រភព៖ list25
អត្ថបទដកស្រង់ពី៖ Sabay

About Unknown

Unknown
Recommended Posts × +

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...